បច្ចេកវិទ្យា ហិរញ្ញវត្ថុ

របៀបចុះឈ្មោះសេវាកម្មPaypalដើម្បីទិញទំនិញOnline

Paypalគឺជាប្រព័ន្ធទូទាត់ប្រាក់ដ៏ពេញនិយមមួយ​ដែលអាច​អោយយើង​ធ្វើកា​រទិញទំនិញ​តាមអនឡាញ​បានដោយមិនចាំបាច់បំពេញបែបបទផ្ទេរប្រាក់ច្រើនដង​សាំញ៉ាំលក្ខណៈបុរាណនោះទេ។ លើលពីនេះ Paypalត្រូវបានគេប្រើផងដែរក្នុងការផ្ទេរប្រាក់លក្ខណៈអន្តរជាតិ សំរាប់អ្នករកប្រាក់តាមYouTube ឫក៏ម្ចាស់វេបសាយដែលភ្ជាប់Google Adsense​ ការទូរទាត់ប្រាក់ភាគច្រើនគឺធ្វើឡើងតាមរយៈPaypalដោយសារវាមានភាពងាយស្រួល។

អត្ថប្រយោជន៏មួយទៀតរបស់Paypalគឺយើងមិនចាំបាច់បង្ហាញពត៌មានសម្ងាត់របស់យើងទៅអោយអ្នកបុគ្គលខិលខូចមួយចំនួនដែលអាចបង្កផលប៉ះពាល់ជាច្រើន ដូចជាការលួចលុយពីគណនីធនាគាររបស់យើងជាដើម។

ដើម្បីប្រើប្រាស់សេវាកម្មPaypalបាន តើយើងត្រូវមានអ្វីខ្លះ?

  • អ៊ីមែលផ្ទាល់ខ្លួន&លេខទូរសព្ទ(អាចជាGmailឫYahoo, ជៀសវាងប្រើប្រាស់អ៊ីមែលក្រុមហ៊ុន ឫអ៊ីមែលដែលមិនមានសុវត្តិភាព)
  • សូមបញ្ជាក់ថាយើងមិនទាន់អាចប្រើកុងគណនីធម្មតាទៅភ្ជាប់ជាមួយPaypalបានឡើយ​ព្រោះPaypalមិនទាន់ដំនើរការនៅប្រទេសយើងនៅឡើយទេ។ គណនីធនាគារដែលអាចប្រើជាមួយPaypalបាន​ អាចជាប្រភេទVisa/Master Card, ហើយគណនីនោះអាចជាDebit/Credit card​(មួយណាក៏បាន) ។

ដើម្បីភ្ជាប់ យើងត្រូវអនុវត្តន៏តាមចំណុចដូចខាងក្រោមនេះ៖

១. ចូលទៅកាន់វេបសាយPaypal www.paypal.com ចុចលើពាក្យSignup

២. បំពេញពត៌មានផ្ទាល់ខ្លួនដូចជា៖

បញ្ជាក់៖ ពេលលោតអក្សរក្រហម មានន័យថាការបំពេញរបស់យើងមិនទាន់ត្រឹមត្រូវ។

  • ប្រទេសដែលយើងរស់នៅ
  • អ៊ីមែល
  • លេខកូដសម្ងាត់(បញ្ចូល២ដង,លេខសម្ងាត់សំខាន់មិនត្រូវភ្លេចនោះទេ) បន្ទាប់ពីបំពេញហើយ ចុចលើពាក្យContinous

៣. បំពេញពត៌មាននៃការទូទាត់ប្រាក់ ដូចជា​៖

  • នាម, គោត្តនាម
  • អសយដ្ឋានរស់នៅបច្ចុប្បន្ន
  • លេខPostal Code
  • លេខទូរសព្ទ

បន្ទាប់ពី​យើងបានបំពេញ​ពត៌មានចប់សព្វគ្រប់ហើយ យើងត្រូវ​យល់ព្រមតាម​លក្ខណ្តិកៈ​ឫ​លក្ខណ្ឌ​របស់​ក្រុមហ៊ុន ដោយ​ចុច​Agree and Create Account។ ហើយ​យើង​និងទទួល​បាន​អ៊ីមែល​មួយដែលបញ្ជាក់​ពីការ​បង្កើត​គណនីនេះ ដោយទាមទារអោយយើង​ចុចConfirm​ Linkដែល​Paypalបានផ្ញើរតាមអ៊ីមែល​នោះ។ មកដល់ចំនុចនេះ​បានន័យថា​គណនីរបស់យើងត្រូវ​បានបង្កើត​ហើយ ក៏ប៉ុន្តែយើង​នៅមិនទាន់អាច​ប្រើវាដើម្បីទិញទំនិញបានឡើយ ដោយយើងត្រូវភ្ជាប់កាតឥណពន្ធ​ឬ​ឥណទានVisa​ដែលយើងហៅVisa Debit/Credit cardនោះបន្ថែមទៀត។

ដើម្បីភ្ជាប់កាតវីសារយើងត្រូវចូលទៅ Menu​ “Wallet” ហើយចុចលើពាក្យ Link a card

បន្ទាប់មកយើងត្រូវបំពេញពត៌មានកាតVisa/Master របស់យើងដូចខាងក្រោម​ ហើយចុចSave

ត្រង់ចំណុច “អសយដ្ឋានបច្ចុប្បន្នឫ​Billing Address” យើងត្រូវចុចយើងពាក្យAdd a new billing address ឬក៏យើងអាច​រើសយក​អសយដ្ឋាន​ដែល​បាន​បង្កើត​ហើយស្រាប់​ពេលយើងចាប់ផ្ដើម​បង្កើតគណនី​ក៏បាន។

បំពេញពត៌មាន លេខផ្ទះ លេខផ្លូវ សង្កាត់ ក្រុង ព្រមទាំងលេខកូដប្រៃសណីយ៏ផងដែរ ដោយលេខកូដតំបន់ប្រៃសណីយ៏អាច​ស្វែងរកបាន​តាមតំណ​នេះhttps://goo.gl/WjVpbH

ក្រោយមកយើងនឹងទទួលលទ្ធផលអសយដ្ឋានដូចខាងក្រោម ដូច្នេះយើងគ្រាន់តែចុចSave នោះការភ្ជាប់កាតទទួលបានជោគជ័យ ហើយយើងអាចទិញទំនិញឫ​ប្រើប្រាស់សេវាPaypalបានហើយ។

សូមCommentខាងក្រោមបើមានចំណុច​ណាមួយមិនទាន់ច្បាស់​។

មតិយោបល់